ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ"អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា"
(ភ្នំពេញ)៖ ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពីអ្នកសារព័ត៌មានជាង៧០នាក់ មកពី៥៧ស្ថាប័ន។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានសារសំខាន់នេះ។ តាមរយៈវេទិកានេះ អ្នកសារព័ត៌ក៏នឹងមានឱកាសលើកជាសំណួរផ្សេងៗទាក់ទងនឹងតួនាទីភារកិច្ច ភាពប្រឈម និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ។
វេទិកាពិភាក្សានេះបានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែមទៀត លើការងារជាអទិភាព រួមទាំងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងរយៈពេលជិត៩ខែ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី។
Post a Comment