ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!


(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ លោកអនុសេនីយ៍ទោ ពេជ ចិត ជំនួយការ អាវុធហត្ថខណ្ឌមានជ័យ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ និងភេសជ្ជៈ ០៣កេស, អង្ករ ០២ការុង រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងក្រុមគ្រួសារផងដែរ៕





Theme images by Radius Images. Powered by Blogger.