សង្វេគ! សប្បាយក្លាយជាទុក្ខ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឱ្យស្លាប់មនុស្ស០៦នាក់ និងរបួស១៧នាក់

(ខេត្តសៀមរាប)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថានៅវេលាម៉ោង ១៦:៣០នាទី នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ០៦នាក់ បានបណ្តាលឱ្យស្លាប់ ក្នុងនោះស្រី០២នាក់ ប្រុស០៤នាក់ និងរបួស១៧នាក់ ក្នុងនោះស្រី១១នាក់។តាមសេចក្តីរាយការណ៍បន្តថា៖ លោក យឹប យ៉ុងឈាង អធិការនគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថានៅវេលាម៉ោង ១៦:៣០នាទី នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុកស្វាយលើ មិនបានបញ្ជាក់អំពីមូលហេតុរថយន្តធ្លាក់ផ្លូវនោះទេ? លោកប្រាប់ថាកំពុងរវល់អន្តរាគមន៍សង្គ្រោះជនរងគ្រោះដើម្បីជញ្ជូនអ្នករង  គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីជីវិត៕






Theme images by Radius Images. Powered by Blogger.