លោកជំទាវ នួន នារតី ,លោកជំទាវ ស្រ៊ុន ស្រីនាង អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាទៅលើបទអន្តរាគមន៍


(ខេត្តកណ្តាល)៖ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាទៅលើបទអន្តរាគមន៍ ស្តីពីការអនុវត្តការងារសេវាសង្គមក្នុងខេត្ត ដើម្បីត្រៀមសម្រាប់ធ្វើបទអន្តរាគមន៍នៅក្រសួងមហាផ្ទៃនាពេលខាងមុខនេះ ដោយមានការចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្តទីចាត់ការផែនការ និងវិនិយោគខេត្ត ទីចាត់ការហិរញ្ញវត្ថុខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។






















Theme images by Radius Images. Powered by Blogger.