លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់អភិបាលរងដឹកនាំកម្លាំងចុះប្រមូលសិស្សសាលាគេចវេះពីការរៀនសូត្រ


(ភ្នំពេញ)៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា ដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ និងលោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនសិស្សានុសិស្សប្រុសស្រី ចំនួន ១២នាក់ ដែលគេចវេះមិនចូលរៀនមកអង្គុយនៅហាងកាហ្វេ យកមកធ្វើការអប់រំ និងអញ្ជើញអាណាព្យាបាលដើម្បីមកធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងគណៈគ្រប់គ្រងសាលាបាក់ទូក ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។










 

Theme images by Radius Images. Powered by Blogger.