ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល សូមគោរពអបអរសាទរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល សូមគោរពអបអរសាទរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិ ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment