ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារបានចាត់លោក ឡាក់ ម៉េងធី នាំយកអំណោយជូនស្ត្រីទើបសម្រាលកូន

(ខេត្តកណ្តាល)៖ នៅថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ និងក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកថវិការបស់ឯកឧត្តមប្រធាន ជូនស្ដ្រីទើបសម្រាលកូនចំនួន០៦គ្រួសារមានឈ្មោះខាងក្រោម៖

១.ឈ្មោះ ជា សុខហេង

២.ឈ្មោះ សឿន ស្រីនាង

៣.ឈ្មោះ ព្រំ ណាសុឺ

៤.ឈ្មោះ តិច ចាន់ធា

៥.ឈ្មោះ តិចចាន់ធី

៦.ឈ្មោះ ព្រំ លីដែន មានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដោយក្នុង០១គ្រួសារទទួលបាន៖

-អង្ករ ១បាវ ស្មើ ៥០ គីឡូក្រាម

-ថវិកា ១០០.០០០ រៀល

-ជូនក្រុមការងារភូមិ ១៥០.០០០ រៀល  សរុបជាថវិកាចំណាយរួមចំនួន ១,៥៦០,០០០រៀល។










Theme images by Radius Images. Powered by Blogger.