នាយករដ្ឋបាលសាលាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ មីទ្ទីងអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា

(ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក  ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំក្នុងកិច្ចប្រជុំត្រៀមរៀបចំ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៣ ដោយមានការចូលរួមពី លោក-លោកស្រី នាយរងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ចំណុះសាលាខេត្តផងដែរ។ 


សូមបញ្ចាក់ថា រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០០៣ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាខេត្ត វេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមផងដែរ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សប្រមាណជាង ១៤២១ នាក់។









Theme images by Radius Images. Powered by Blogger.