លោក ជា ខេមា អញ្ជើញបេីកកិច្ចប្រជុំជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ស្តីពីការពង្រឹងលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពី លោក ប្រធាន-អនុប្រធាន សណ្តាប់ធ្នាប់ខណ្ឌ និងប្រធាន គោលដៅទាំង០៥។
Post a Comment