ជាព័ត៌មានក្លែងក្លាយ " រដ្ឋាភិបាលចែកជំនួយ៥០០ដុល្លារ " តាមបណ្ដាញសង្គមជាព័ត៌មានមិនពិតទេ
អ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះបានប្រកាសថា មានព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារ អាមេរិកជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់( link )ដើម្បីត្រួតពិនិត្យ។
ជុំវិញព័ត៌មាននេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់កុំចុចចូលទៅតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុមចោរបច្ចេកវិទ្យា ឬHacker ដើម្បីលួចចូលក្រុមតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) របស់អ្នកដែលបានចុចចូល ឬអាចជាមេរោគក៏ថាបាន។
Post a Comment