ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម


(ភ្នំពេញ)៖ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយតំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។ 

ការប្រឡងប្រជែងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ១១៣៨ អង្គ/នាក់ (ស្រី ៥០៩ នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ដោយជ្រើសរើសចំនួន៥២ កន្លែង លើ១៣ មុខជំនាញ។ ការប្រឡងប្រជែង ចាប់ផ្តើមនាវេលាម៉ោង ១២:៣០ នាទី លើវិញ្ញាសាចំនួន៣ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។ 

សកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅ ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព៕









Theme images by Radius Images. Powered by Blogger.