ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដឹកនាំក្រុមការងារមកពីបណ្តាស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ពិនិត្យប្រជុំបច្ចេកទេសសារជាថ្មី

(ភ្នំពេញ)៖ សាមគ្គីជាកម្លាំង! ដើម្បីត្រៀមលក្ខណៈសម្រាប់ការផ្សាយផ្ទាល់កម្មវិធីប្រារព្ធខួប ២៥ ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) ក្នុងនាមប្រធានក្រុមការងារចំពោះកិច្ច ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារមកពីបណ្តាស្ថានីយទូរទស្សន៍ទាំងអស់ និងវិទ្យុជាតិកម្ពុជា ពិនិត្យ និងប្រជុំបច្ចេកទេសសារជាថ្មី នៅលើទីលានផ្ទាល់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក នៅខណ្ឌកំបូល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។











Theme images by Radius Images. Powered by Blogger.