ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ ឆ្នាំ២០២៤


(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព​ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣,  និងលោកតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌផងដែរ។

ក្នុងរបៀបវារៈ​រួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។

២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ។

៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែឧសភា ឆ្នាំ២០២៤ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។

៤-ការងារផ្សេងៗ៕











Theme images by Radius Images. Powered by Blogger.