ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់នេះ ដែលទាមទារឱ្យ អង្គប្រជុំយកចិត្តទុកដាក់ពិនិត្យ ពិភាក្សា ឱ្យបានច្បាស់លាស់ ល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងទិដ្ឋភាពទម្រង់ និងខ្លឹមសារ ដើម្បីធានានូវភាពស្មើគ្នា សម្រាប់អ្នកផលិត និងអ្នកទិញ។
សូមជម្រាបជូនថា ច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម មានកំណត់អំពីវិធាននៃការបង្កើតកិច្ចសន្យាផលិតកម្មកសិកម្ម និងយន្តការក្នុងការដោះស្រាយវិវាទទាក់ទងនឹងកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីនៃកិច្ចសន្យាទាក់ទងទៅនឹងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
Post a Comment