ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយមនុស្សធម៌ពីអ្នកឧកញ៉ា លី ឃុនថៃ រួមមាន កាបូបកូនសិស្ស និងរទេះរុញ
(ភ្នំពេញ)៖ អំណោយសប្បុរសធម៍រួមមាន កាបូបកូនសិស្ស ចំនួន ១០០០ និង រទេះរុញសម្រាប់អ្នកពិបាកដើរ អាចអង្គុយបានចំនួន ៥០គ្រឿង ត្រូវបានអ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានសមាគមស្បែកជើងកម្ពុជា និងប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) រួមជាមួយសមាគម និងអ្នកវិនិយោគិនចិន បាននាំយកមកជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីទុកចែកជូនដល់កូនចៅមន្ត្រីនៃក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត និងមួយចំណែកទុកសម្រាប់ចែកជូនក្មួយៗសិស្សានុសិស្ស និងរទះរុញ សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទក្នុងមូលដ្ឋានខេត្តក្រចេះ។
Post a Comment