កុំចេះតែហ៊ាន! អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប្រើប្រាស់ឯកសណ្ឋាននិងក្លែងបន្លំឯកសារកងទ័ព

(ខេត្តបាត់ដំបង)៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១ :១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដកហូតវត្ថុតាង 

- មួកកាសស្កេតពណ៌ត្រេអ៊ី  ០២ 

- សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)

- ខ្សែក្រវ៉ាត់យោធា ០១ 

- ឋានន្ដរសក្ដិ០២គូ 

- គ្រឿងឥស្សរិយស ០២ផ្ទាំង 

- ស្លាកឈ្លោះ ០១ស្លាក

- សញ្ញាអគ្គបញ្ជាការ ០២ 

- សញ្ញាកងយោធពលខេមរភូមិន្ទ ០២

- ស៊ីងកាំភ្លើងពាក់កអាវ ០២គូ 

- សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)

- សេចក្ដីសម្រេចតែងតាំង ០២សន្លឹក

 - លិខិតបញ្ជាបេសកកម្ម ០១សន្លឹក

- Laptob ០១គ្រឿង 

- រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425  

- លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី។





 

Theme images by Radius Images. Powered by Blogger.