ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មានបានធ្វើការផ្សព្ចផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ព្រះរាជក្រឹត្យនេះ ធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ មុនទទួលបានតំណែងនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជាអគ្គស្នងការរងនគរបាលជាតិ៕ 




Theme images by Radius Images. Powered by Blogger.