លោកឧត្តមសេនីយ៍ត្រី សំ តុលា បានចាត់តំណាងនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាជូនគ្រួសារលោក ផាត់ លីផៃ

(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយបានការណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានចាត់លោក វរសេនីយ៍ឯក ឡា សុខគ្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថសម្រាលកូនលោកនាយចំណង់ ផាត់ លីផៃ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន គ្រួសារសម្រាលកូនទទួលបានថវិកាចំនួន ១,៤៩០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងឱកាសនោះដែរនាយអាវុធហត្ថ និងក្រុមគ្រួសារ បានសំដែងនូវសេចក្តីអំណរគុណ និង ជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ឲ្យមានសុខភាពល្អ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច និង ប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






Theme images by Radius Images. Powered by Blogger.