ទិញគ្រឿងញៀនពីម្តុំស្ពានដែកចំការដូងយកទៅចែកចាយបន្ត ត្រូវបានសមត្ថកិច្ចជំនាញស្រុកកៀនស្វាយបង្ក្រាបបានពីរនាក់

 

(ខេត្តកណ្តាល)៖ សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បង្ក្រាបករណីគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២៣ នាវេលាម៉ោង ១៨.៣០នាទី ស្ថិតនៅត្រង់ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់មានឈ្មោះខាងក្រោម៖

១-ឈ្មោះ ប៉ែន សុវណ្ណារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ និងមានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ជួញដូរ)។

២-ឈ្មោះ ហួ សោភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរ និងមានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ប្រើប្រាស់)។

វត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់(ធំ០១តូច០១កញ្ចប់)

២-ទូរស័ព្ទដៃចំនួន០១គ្រឿង

៣-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១

៤-សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា៖ ជនសង្ស័យបានសារភាពថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនបានទិញនៅម្តុំស្ពានដែកចំការដូងខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ឮក្នុងតម្លៃ ៨០០.០០០រៀល (ប៉ែតសឹបមុឺនរៀល)។ ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕






Theme images by Radius Images. Powered by Blogger.