សម្តេចភក្តី សាយ ឈុំ អនុញ្ញាតឲ្យគណៈប្រតិភូគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ចូលជួបសម្តែងការគួរសម


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល អនុញ្ញាតឲ្យគណៈប្រតិភូមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡាយ សួនម៉ូន សមាជិកគណៈកម្មាធិការមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍គណៈឃោសនាអប់រំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម និងឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន៧មករា។














Theme images by Radius Images. Powered by Blogger.