សម្តេច ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យសពឧបាសិកា សែម ហួយ ម្តាយបង្កើតឧត្តមសេនីយ៍ត្រី អេង ហ៊ី

(ភ្នំពេញ)៖ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យសពឧបាសិកា សែម ហួយ ត្រូវជាម្តាយបង្កើតរបស់ លោក ឧត្ដមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាពកាលពីវេលាម៉ោង៥ និង ៣០នាទី ទៀបភ្លឺ ថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានចូលរួមរំលែកទុក្ខជាមួយ លោក ឧត្ដមសេនីយ៍ត្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវអ្នកមានគុណ ជាមាតាបង្កើត មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមក ឧបាសិកា សែម ហួយ បានតស៊ូ ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ និងឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធឧបាសិកា សែម ហួយ បានបដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕











Theme images by Radius Images. Powered by Blogger.