ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យក្រុមការងារ រៀនអេអាយ (REAN Ai) ជួបសម្តែងការគូួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមការងារ រៀនអេអាយ(REAN Ai) ជួបសម្តែងការគូួរសម និងធ្វើបង្ហាញអំពីបញ្ញាសិប្បនិម្មិត(AI)។បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារ រៀនអេអាយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍អំពីមុខងារ អេអាយ និយាយជារួម និងនៅក្នុងវិស័យកសិកម្ម និយាយដោយឡែក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យក្រុមការងារ អេអាយ សិក្សា និងពិនិត្យលទ្ធភាពក្នុងចូលរួមគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែទំនើប ងាយស្រួល រហ័ស និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព៕










 

Theme images by Radius Images. Powered by Blogger.