សម្តេច ម៉ែន សំអន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤


(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នៅសាលាបឋម សិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នេះ មណ្ឌលភូមិភាគ ៦ រួមមាន ខេត្តព្រៃវែង និងស្វាយរៀង និងមាន៧អាសន:។ចំណែក ឯសមាជិក សមាជិកា ដែលមានសិទ្ធបោះឆ្នោតមានសរុប ៥២៣នាក់។

















Theme images by Radius Images. Powered by Blogger.