សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជានៅ វត្តជម្ពូព្រឹក្សា ខេត្តស្វាយរៀង



(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យមាឃបូជានៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ  ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តទៅតាមកម្មវិធី ដូចដែលបានគ្រោងទុកជាបន្តបន្ទាប់តាមបែប ប្រពៃណី ព្រះពុទ្ធសាសនា រួមមាន ប្រកាសពិធីបួងសួង និមន្តព្រះសង្ឃចំរើនព្រះបរិត្ត នមសក្ការព្រះរតនត្រ័យ ប្រកាសមាឃបូជា ឧទ្ទិសកុស និងផ្សាយមេត្តាធម៌។
គួរបញ្ជាក់ថា៖ «បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើង ក្នុងលោក នា ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្ត សក រាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាង សំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណជាតិទៀតផង»៕























Theme images by Radius Images. Powered by Blogger.