ឧបនាយករដ្ឋមន្ដ្រី ស សុខា ដកហូតមុខតំណែងវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងខេត្ដព្រះសីហនុ និងបន្ថយស័ក្ដិ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហម សុវណ្ណរិទ្ធ ពីស្នងការរងនគរបាលខេត្តព្រះសីហនុ មកជាមន្ដ្រី និងបន្ថយស័ក្ដិមួយកម្រិតមក វរសេនីយ៍ត្រី និងត្រូវបានផ្ទេរភារកិច្ចដោយបង្ខំឱ្យមកបំរើការងារនៅអង្គភាពអន្តរាគមន័ នៃអគ្គស្នងការនគរបាលជាតិ។ ក្នុងប្រកាសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការដកហូតតំណែង និងបន្ថយស័ក្ដិនេះ ដោយសារលោក ហម សុវណ្ណរិទ្ធ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។

 





Theme images by Radius Images. Powered by Blogger.