ឯកឧត្ដម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់ដឹកនាំប្រារព្វនូវមីទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៥

(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំប្រារព្វនូវមីទ្ទិញអបអរសាទរអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតចូលរួមក្នុងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣)។ ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបប កម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីវឌ្ឍនភាពសង្គម និងសុខុដុរមនារបស់ ពលរដ្ឋ។ ឯកឧត្ដម គង់ សោភ័ណ្ឌ បន្តថា៖ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ៕























Theme images by Radius Images. Powered by Blogger.