លោក ឡូវ សុខសាន រួមជាមួយព្រះពោធិវង្សា ពៅ រតនា ដឹកនាំប្រជុំរៀបចំសណ្តាប់ប្រណាំងទូក(ង)ក្នុងស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកៀនស្វាយ លោក ឡូវ  សុខសាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ រួមជាមួយព្រះពោធិវង្សា ពៅ រតនា ព្រះចៅអធិការវត្តកៀនស្វាយក្រៅ បាននិមិន្ត និងអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក"ង"ក្នុងស្រុកកៀនស្វាយ ស្ថិតនៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល  ដែលជាការផ្ដួចផ្ដើចរៀបចំឡើងដោយព្រះចៅអធិការវត្តកៀនស្វាយក្រៅ ដើម្បីជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយបានទស្សនាកម្សាន្តទូកក្នុងស្រុកកៀនស្វាយអុំប្រណាំងនៅថ្នាក់ស្រុក។សូមជម្រាបជូនពិធីអុំប្រណាំងទូក"ង"នេះ មានរយះពេល១ថ្ងៃ គឺនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ផ្ដើមអុំពីម៉ោង៨៖០០នាទីព្រឹកតទៅ ស្ថិតនៅមាត់ទន្លេ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សូមបញ្ជាក់ជូន៖ ទូកចូលរួមអុំប្រណាំងសរុបចំនួន ១៥ទូក ក្នុងនោះរួមមានទូក"ង"ខ្នាតអន្តរជាតិចំនួន ១០ទូក និងទូក"ង"អុំបុរសចំនួន ០៥ទូក។














Theme images by Radius Images. Powered by Blogger.