លោកជំទាវ ទុយ សិរីរតនៈ ចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីរាជការជានារីដែលមានជំងឺប្រចាំកាយ និងសុខភាពធ្ងន់ធ្ងរ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកជំទាវ ទុយ សិរីរតនៈ ភរិយា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីរាជការជានារីដែលមានជំងឺប្រចាំកាយ និងសុខភាពធ្ងន់ធ្ងរ ចំនួន១៥រូប មកពីអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព៏ត៌មាន។
Post a Comment