ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ចាត់តំណាងនាំយកអំណោយជូនដល់គ្រួសារសព


ខេត្តកណ្តាល៖ នៅថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកថវិការបស់ឯកឧត្តមប្រធានជូនគ្រួសារសព៖

១-ឈ្មោះ ម៉ៅ វៃ ភេទប្រុស អាយុ៥៤ឆ្នាំ ស្លាប់ដោយសារជំងឺថ្លើម

២-ឈ្មោះ កែវ វ៉ន ភេទស្រី អាយុ៥៧ឆ្នាំស្លាប់ដោយសារជំងឺរលាកសួត។

អំណោយចែកជូនមួយគ្រួសារទទួលបាន៖

១-អង្ករមួយបាវ=៥០គីឡូក្រាម

២-ថវិកា១០០,០០០រៀល

សរុបជាថវិកាចំណាយរួមចំនួន ៤៤០,០០០រៀល។





Theme images by Radius Images. Powered by Blogger.