ឯកឧត្តម សុខ ពេញវុធ អញ្ជើញជាគណ:អធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌដូនពេញ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។




ព្រមទាំងមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ , គណៈអភិបាលខណ្ឌដូនពេញ, គណៈនាយករដ្ឋបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធាន និងអនុប្រធានការិយាល័យទាំង១១, មន្ត្រីររដ្ឋបាលរាជធានីភ្នំពេញ ,មន្រ្តីការិយាល័យទាំង១១ និងលោក-លោកស្រី ចៅសង្កាត់ទាំង១១៕
















Theme images by Radius Images. Powered by Blogger.