ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីសម្រាប់ការចាប់ផ្តើម នៃការរៀបចំកម្មវិធីមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ពីកុមារអង្គុយទស្សនាកម្មវិធីមហោស្រពតន្ត្រីនិងចម្រៀងកុមារកាលពីទសវត្សរ៍ឆ្នាំ១៩៨០ តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មកចូលរួមជាមួយស្ថាបនិកដើម្បីបន្តកម្មវិធីនេះ! នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមជាអធិបតីពិធីក្រុងពាលីសម្រាប់ការចាប់ផ្តើម នៃការរៀបចំកម្មវិធីមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអរគុណយ៉ាងជ្រាលជ្រៅលោកជំទាវ ចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានខ្នះខ្នែងជាមួយសហការី រៀបចំកម្មវិធីនេះឡើងវិញក្រោយអាក់ខានប៉ុន្មានឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថា ការប្រឡងតន្ត្រី និងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។
Post a Comment