មុខសញ្ញាឆក់ទូរស័ព្ទដៃពីនារីជនបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ


(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩៖៣៣នាទី  លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់  ដែលមានលោក វរសេនីយ៍ឯក  ញ៉ែម  វន  នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់  ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ  ក៏ប្រទះឃេីញជនសង្ស័យ   ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វេីសកម្មភាព ឆក់ ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដេីរបានសម្រេច។
ភ្លាម នោះកម្លាំងជំ នាញ ការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានី ភ្នំពេញ។
ទី១៖ ឈ្មោះ  នៅ  សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល  ម្តុំវត្តជំពូកក្អែក  សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ  (អ្នកបេីក)។
ទី២៖ឈ្មោះ  រឿន  ជីវ័ន  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ  ភូមិក្រាំងពន្លៃ  ឃុំវាំងចាស់  ស្រុកឧត្តុង្គ  ខេត្តកំពង់ស្ពឺ។ 
សម្ភារៈដកហូតមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាក លេខ  ភ្នំពេញ  1KN-3282 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 (របស់ជនរងគ្រោះ) ។ ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់ទៅអោយនារីរងគ្រោះវិញ។ 
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕




Theme images by Radius Images. Powered by Blogger.