ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ

(ខេត្តក្រចេះ)៖ ក្រោយពីបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនិងប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងបែងចែកសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួចមក នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ។តាមរបាយការណ៍លើកឡើងរបស់ លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ បានអោយដឹងពីដំណើរការផ្សាយក្នុងខេត្ត មានស្ថានីយ៍វិទ្យុ ៦ ស្ថានីយ៍ ផ្សាយផ្ទាល់ ៤ ស្ថានីយ៍ ផ្សាយបន្ត ២ ស្ថានីយ៍ ទូរទស្សន៍ ៦ ស្ថានីយ៍ អង្គភាពគេហទំព័រ ២ អង្គភាព។ស្នាក់ការអង្គភាពសារព័ត៌មាន មាន០២ ស្នាក់ការ អ្នកសារព័ត៌មានដែលចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ១៨ អង្គភាព និងមានភ្នាក់ងារយកព័ត៌មាន ២៦នាក់៕









Theme images by Radius Images. Powered by Blogger.