លោក ថេង សុថុល បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែធ្នូ ឆ្នាំ២០២៣
(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ព្រឹក រដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដេីម្បីពង្រឹង កិច្ច ការការពារ ជូន ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ការរៀបចំរបៀប រៀបរយសណ្ដាប់ ធ្នាប់ សាធារណៈ ការបង្ការ បង្ក្រាប កាត់បន្ថយ បទល្មើស ផ្សេងៗ ក្នុង មូលដ្ឋាន ព្រមទាំង ការចូលរួម គោរព ច្បាប់ ចរាចរណ៍ ឱ្យ បាន គ្រប់ៗគ្នា ដេីម្បី កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ និងការអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មាន សុវត្ថិភាព ឱ្យ បាន ម៉ត់ចត់។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធ។
Post a Comment