វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន៖ បញ្ហាប្រឈម និងកាលានុវត្តភាព»

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក្នុងកម្មវិធី វេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ «អនាគតអាស៊ាន៖ ភាពប្រឈម និងកាលានុវត្តភាព» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វេ ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង ៧០នាក់ មកពី ៥១ស្ថាប័ន ក្នុងនោះក៌មានស្ថាប័នសារព័ត៌មាននិងគេហទំព័រ "ជីវិតកូនខ្មែរ" chivitkonkhmer.com ផងដែរ។ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្រេច លើកយក ប្រធាន បទខាងលើនេះមកពិភាក្សាក្នុង គោលបំណង  ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់ដឹងបន្ថែម  អំពី តួនាទី អាស៊ាន រួម ទាំងដំណោះស្រាយរបស់អាស៊ាន ទៅនឹងរាល់បញ្ហាប្រឈម និង សណ្តាប់ធ្នាប់ពិភពលោកចំពោះមុខគូប្រជែងរបស់ប្រទេសមហាអំណាច ពិសេសដំណើរឆ្ពោះទៅរក«សហគមន៍តែមួយ វាសនាតែមួយ» ដើម្បីវិបុលភាពសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត  កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន បាន ផ្តល់កិត្តិយសអញ្ជើញចូល រួម ជា វា គ្មិន នៅ ក្នុង វេទិកាពិភាក្សានេះ។ ឯកឧត្តម បណ្ឌិត នឹងចែក រំលែកការ យល់ដឹងអំពីគោលជំហរអាស៊ានទាក់ទងបញ្ហាប្រឈម និង ឱកាស ដែល អាស៊ាន អាចនឹង ទទួល បាន អំពីរបៀបនៃការ ពង្រឹង និង ពង្រីកឥទិ្ធពលបន្ថែមទៀត។ បច្ចុប្បន្នភាពនៃបញ្ហាប្រឈមមុខ ទាំងនយោបាយ និងសេដ្ឋកិច្ចសកល ក៏នឹងត្រូវវាគ្មិនលើកយកមកជម្រាបជូន ក្នុងវេទិកាពិភាក្សានេះផងដែរ។ ឯកឧត្តមបណ្ឌិត  បានមានបញ្ជាក់ជូនអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន រួមទាំង ការចាប់ផ្តើមតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងឆ្នាំ២០៥០  ដែលជាឯកសារដ៏មានសារៈសំខាន់ ក្នុងការរៀបចំទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ាន នៅក្នុងរយៈពេល២០ឆ្នាំ បន្ទាប់។ ឯកឧត្តមបណ្ឌិត  កៅ គឹមហួន បម្ថែមថា ៖ សសរស្ដម្ភ កត្តាប្រជាពលរដ្ឋ  បច្ចុប្បន្ននេះ អាស៊ានមានប្រជាពលរដ្ឋកើនឡើងរហូតទៅដល់ជាង ៦៨០លាននាក់ និងអាចធ្លាក់ចុះមកវិញនៅឆ្នាំ២០៣០ នេះបើតាមចក្ខុវិស័យរបស់អាស៊ាននាពេលបច្ចុប្បន្ននេះ។ ក្នុងវេទិកាពិភាក្សានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា៖ អាស៊ានមានផែនការយុទ្ធសាស្ត្រ៤  សសរស្ដម្ភ ចរន្តសេដ្ឋកិច្ច និងការពារសន្តិសុខក្នុងតំបន់ គឺអាស៊ាន បានកៀរគរអ្នកវិនិយោគទុនធំៗដើម្បីជួយប្រទេសជាសមាជិកអាស៊ាន។ឯកឧត្តមបណ្ឌិត  កៅ គឹមហួន បន្ថែមទៀតថា  ឥទ្ធិពលបម្រែបម្រួលអាកាសធាតុ បញ្ហាសុខភាពសាធារណៈ និង ស្បៀង។ល។ ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសក្នុងតំបន់អាស៊ានបានចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់បរិស្ថាន  ដោយប្រទេសជាសមាជិកអាស៊ាន  សម្រេចបានកាត់បន្ថយពីការប្រើប្រាស់ថាមពលមិនស្អាតដែលកើតពី ឧស្ម័នមិនល្អ បែរមកប្រើប្រាស់ថាមពល ល្អវិញ ដូចជាថាមពលឧស្ម័នដែលចេញដែល ភាយ ចេញពីរថយន្ត  ធ្វេីឱ្យខ្យល់មិនស្អាត ឬវារីអគ្គិសនីជាដើម។  កម្ពុជា  បច្ចុប្បន្នប្រើប្រាស់ថាមពលស្អាត៦២% លើសគោលដៅដែលអាស៊ានកំណត់ឱ្យប្រើ៣៥% ហើយខាងមុខកម្ពុជានឹងអាចប្រើប្រាស់ថាមពលស្អាតរហូតដល់៧០%។ឯកឧត្តមបណ្ឌិត  កៅ គឹមហួន ក៌បានបញ្ជាក់ពី វិបត្តិ នៅប្រទេស មីយ៉ាន់ម៉ា  ចំពោះអាស៊ាន  មិនមានជំហណាមួយក្នុងការលូកដៃទៅនយោបាយ  មីយ៉ាន់ម៉ា  នោះទេ  ដោយស្នេីឱ្យមានការដោះស្រាយរួមគ្នា រកសន្តិវិធីដេីម្បីបញ្ចប់សង្គ្រាម រាំរៃ មួយនេះ។ ក្នុងនោះផងដែរ  អាស៊ាន បាន អនុម័ត បញ្ចូលប្រទេស ទីម័រខាងកើត  ជាអ្នកសង្កេតការណ៍  មានសិទ្ធចូលរួមរាល់កិច្ចប្រជុំអាស៊ាន ផងដែរ។ក.អ.ក ចាត់ទុក វេទិកាពិភាក្សានេះសមស្របបំផុតទៅនឹង បច្ចុប្បន្ន ភាព ក្នុង តំបន់ និង ពិភពលោក  ហើយ ក៏ជា ឱកាស សម្រាប់ អ្នក សារព័ត៌មាន ស្វែងយល់កាន់តែស៊ីជម្រៅបន្ថែម ទៀតអំពី តួនាទី និង អនាគតអាស៊ាន។ វេទិកានេះ ក៏នឹងផ្តល់ឱកាសដល់អ្នកសារព័ត៌មានលើកជាសំណួរ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។






Theme images by Radius Images. Powered by Blogger.