សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញអុជធូបនៅចេតិយ ព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង

(ខេត្តកោះកុង)៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអុជធូបនៅចេតិយ ព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង ចេតិយ ព្រឹទ្ធាចារ្យ រួន សិង្ហាផាន់ ចេតិយ ឧបាសក មុន សិរិ និងឧបាសិកា ភី សិរិ និងចេតិយ ព្រឹទ្ធាចារ្យ រុង ផ្លាមកេសន នៅវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន មាតាក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
















Theme images by Radius Images. Powered by Blogger.