ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូកគូរពិសេសដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី៣

 

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មការដឹកនាំ និងគ្រប់គ្រងទូកខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយ ចំណុះទូកគូរពិសេស ចំនួន២ គឺទូករតនៈកុមារតេជោសែនជ័យ និងសារាយតេជោសែនជ័យ ដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី៣ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក ឆ្នាំ២០២៣  នៅរាជធានីភ្នំពេញ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មការដឹកនាំ និងគ្រប់គ្រងទូកខេត្ត បានលើកទឹកចិត្តដល់ចំណុះទូកទាំងអស់ ត្រូវខិតខំនៅថ្ងៃចុងក្រោយនេះអោយទទួលបាននូវលទ្ធផលល្អបន្ថែមទៀត ដោយក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ទទួលបានល្អប្រសើរដោយ ទូកមានឈ្មោះ រតនៈកុមារតេជោសែនជ័យ ទទួលបានចំណាប់ថ្នាក់លេខ១ ចំនួន២ ថ្ងៃជាប់គ្នា និងទូកសារាយតេជោសែនជ័យ ទទួលបានចំណាប់ថ្នាក់លេខ៥ ចំនួន២ ថ្ងៃជាប់គ្នា។ ទទឹមនឹងលទ្ធផលល្អប្រសើរនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ចំណុះទូកទាំងអស់ ត្រូវខិតខំបន្ថែមទៀតមិនត្រូវមានធ្វេសប្រហែសឡើយ។ជាមួយគ្នានេះផងដែរ ចំណុះទូកទាំងអស់ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីមានបញ្ហាសុខ សូមទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យដែលនៅប្រចាំការនៅទីតាំនេះផ្ទាល់ នៅពេលដែលសុខភាពរបស់យើងមិនល្អ មិនត្រូវចូលរួមអុំឡើយ ដើម្បីបញ្ជាសនូវបញ្ហាគ្រោះថ្នាក់ណាមួយកើតមានឡើងនៅពេលអុំនោះឡើយ។ក្រៅពីនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំបន្ថែមដល់ចំណុះទូកត្រូវរក្សាឱ្យបាននូវសេចក្ដីថ្លៃថ្នូរ សណ្ដាប់ធ្នាប់ របៀបរៀបរយ សម្រាប់ជាគំរូដល់អ្នកដទៃផងដែរ។

















Theme images by Radius Images. Powered by Blogger.