ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម ឈិន កេតនា បានអញ្ជើញពិធីក្រុងពាលី ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ បានអញ្ជើញក្នុងពិធីក្រុងពាលីរៀបចំដោយគណៈកម្មាធិការរៀបចំបុណ្យជាតិ ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។










Theme images by Radius Images. Powered by Blogger.