រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ ៧មករា ប្រចាំខែមករា ឆ្នាំ២០២៥
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ ៧មករា ប្រចាំខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដេីម្បីពង្រឹងកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងត្រៀមកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាបទប់ស្កាត់ រាល់បញ្ហាអសកម្មដែលកេីតមានក្នុងភូមិសាស្រ្តខណ្ឌ៧មករា។
Post a Comment