លោកឧត្តមសេនីយ៍ត្រី សៀ ទីន និងក្រុមការងារអាវុធហត្ថខេត្តសៀមរាប បាននាំយកអំណោយ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ និវត្តន៍ជន ដែលកំពុងសម្រាកព្យាបាលជំងឺ !




(សៀមរាប)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ចុះសួរសុខទុក្ខ ដល់លោក សៅ សែ (និវត្តន៍ជន) នៃកងអាវុធហត្ថខេត្តសៀមរាប ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ និងក្រុមការងារ អាវុធហត្ថខេត្តសៀមរាប បាននាំយកនូវសម្ភារៈរួមមាន៖ អង្ករចំនួន០២ការ៉ុង ទឹកដោះគោឆៅចំនួន០២យួរ ទឹកសុទ្ធចំនួន០៤កេស ទឹកក្រូចចំនួន០៤កេស ត្រីខចំនួន០២យួរ និងថវិកាចំនួន៥០០.០០០រៀល(ហាសិបម៉ឺនរៀល)៕







Theme images by Radius Images. Powered by Blogger.