កិច្ចប្រជុំស្តីពីការត្រៀមរបាយការណ៍ធ្វើបទបង្ហាញសមិទ្ធផលនានា របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីពង្រឹងនិងលើកកម្ពស់


(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពី ការត្រៀមរបាយការណ៍ធ្វើបទបង្ហាញសមិទ្ធផលនានា របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍមូលដ្ឋាន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត និងបណ្ដាទីចាត់-ការអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។



















Theme images by Radius Images. Powered by Blogger.