ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍!


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង។


នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានរាប់បាត្រព្រះសង្ឈចំនួន ៤៥អង្គ ដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបាត់បងជីវិតនៅគុកទួលស្លែង និងនៅទូទាំងប្រទេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ដែលបញ្ចប់ទៅកាលពី ៤៥ឆ្នាំមុន។


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បួងសួងសូមឲ្យទេវតានិងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា ប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឱ្យជួបតែសេចក្ដីសុខ វឌ្ឍនភាព និង ពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ។




















Theme images by Radius Images. Powered by Blogger.