សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្តាល បានរៀបចំកម្មវិធីអប់រំស្តីពី “សុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត និងបណ្តាញសង្គម“


(ខេត្តកណ្តាល)៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកណ្តាល បានរៀបចំកម្មវិធីអប់រំស្តីពី “សុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអុីនធឺណិត និងបណ្តាញសង្គម“។ សមាជិកាសកម្មចូលរួមមានចំនួន ១២០ នាក់ មានក្តីរីករាយដោយបានស្វែងយល់​ពីប្រភេទព័ត៌មានលើបណ្តាញសង្គម, ការផ្ទៀងផ្ទាត់ប្រភព និងមាតិកាឱ្យច្បាស់លាស់មុនចែករំលែក និងសារៈសំខាន់នៃការច្រោះយកព័ត៌មាន ដែលមានប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងរបស់ខ្លួន។ កម្មវិធីបានបញ្ចប់ទៅដោយស្នាមញញឹម និងភាពស្និទ្ធិស្នាល។

#សមាគមកាយឫទ្ធិនារីសាខាខេត្តកណ្តាល
#កម្លាំងស័្មគ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា













Theme images by Radius Images. Powered by Blogger.