គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ ឆ្នាំ២០២៤
(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ប្រចាំខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកណ្តាល។
កិច្ចប្រជុំបានអនុម័តលើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកក្កដា របស់គ.ក.ស.កខេត្ត(លើក ទី១) អាណត្តិទី៤ ឆ្នាំ២០២៤
២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំខែ សីហា ឆ្នាំ ២០២៤
៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា
៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.កខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៤
Post a Comment