សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ ចូលជួបសម្ដែងគារវកិច្ច និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មុននឹងចាកចេញទៅបន្តការសិក្សា នៅប្រទេសសឹង្ហបុរី និងប្រទេសជប៉ុន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍សាលាគោលនយោបាយសាធារណៈ លីក្វាន់យូរ នៃសាកលវិទ្យាល័យជាតិសឹង្ហបូរី និងនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន ចំនួន ៣០រូប ចូលជួបសម្ដែងគារវកិច្ច និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់មុននឹងចាកចេញទៅបន្តការសិក្សានៅប្រទេសសឹង្ហបុរី និងប្រទេសជប៉ុន៕
Post a Comment