ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា សូមថ្លែងអំណរគុណដល់អង្គបោះឆ្នោតដែលជាសមាជិក្រុមប្រឹក្សាឃុំសង្កាត់ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដោយទទួលបានលទ្ធផលល្អយ៉ាងត្រចះត្រចង់ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង ២៥១ សំឡេងនៅថ្នាក់ក្រុមប្រឹក្សាក្រុងស្រុកដែលកើនសំឡើងបាន ៧សំឡេង និងក្រុមប្រឹក្សាខេត្ត បានសំឡេងចំនួន ២៥០ ដោយកើនបានចំនួន ៦ សំឡេង។ តាមលទ្ធផលបណ្តោះអាសន្ននេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ គ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកទាំង ៧ និងកើនបានអាសនៈចំនួន ៣ បើប្រៀបធៀបនឹងសំឡេងក្រុមប្រឹក្សាដែលមានគឺក្រុមប្រឹក្សាខេត្តកើនបាន ១ អាសនៈ (១៨) និងក្រុមប្រឹក្សាស្រុកក្រុងកើនបាន ២ អាសនៈ (ស្រុកព្រែកប្រសព្វ និងស្រុកស្នួល)។ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងថ្នាក់ដឹកនាំសមាជិកសមាជិកនៃគណៈកម្មាធិការបក្សខេត្តក្រចេះ ក្រុងស្រុងទាំង ៧ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិនិងមាតុភូមិ។

Theme images by Radius Images. Powered by Blogger.