សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាក្ខន្ធ និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ឧបាសក ចាន់ ងួន
(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារសព ឧបាសិក ចាន់ ងួន ដែលត្រូវជាឪពុកក្មករបស់ ឯកឧត្តម តាក ស៊ុនអុី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទីថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៣៥នាទីល្ងាច ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពនេះ បានកំពុងប្រារព្ធធ្វើទក្ខណានុប្បទានតាមប្រពៃណីសាសនានៅក្នុងបរិវេណវត្តធុតុង្គចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
Post a Comment