សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ញាតិការទាំង៧សន្តាន នៅប្រាង្គចេតីយ៍ ក្នុងបរិវេណវត្តវត្តនាគវ័ន្ត
(ភ្នំពេញ)៖ ព្រឹកថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងបុត្រធីតា និងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល ប្រគេនដល់ដួងវិញ្ញាណក្ខ័ន្ធ ព្រះតេជគុណ មៀច វ៉ន ព្រះគ្រូសូត្រឆ្វេងវត្តកណ្តាលកោះសូទិនខាងជើង និងជូនដល់ដួងវិញ្ញាណក្ខ័ន្ធឧបាសកលាវ ហន ព្រមទាំងជូនដល់ដួងវិញ្ញាណក្ខ័ន្ធ មាតា បិតា ញាត្តិការទាំង៧សន្តាន ដែលបាន បែកកាយរំលាយខន្ធទៅកាន់លោកខាងមុខហើយនោះ និងឧទ្ទិសកុសលផលបុណ្យដែលបានប្រារព្ធធ្វើនាឱកាសនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងនោះ បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ...។
ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅប្រាង្គចេតីយ៍ ស្ថិតក្នុងបរិវេណវត្តនាគវ័ន្ត នាសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
Post a Comment