លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចុះហត្ថលេខាលើឯកសារនីត្យានុកូលកម្មជូនបងប្អូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃពុធ ៤រោច  ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកអភិបាលរង លោកនាយករង បានអញ្ញើញមកការិយាល័យច្រកចេញចូលតែមួយ ចុះហត្ថលេខាលើឯកសារនីត្យានុកូលកម្មជូនបងប្អូនប្រជាពលរដ្ឋ ទោះក្នុងកាល:ទេស:មមារញឹកយ៉ាងណាក្តី ក៏លោកអភិបាលនៅតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដែលបានមកស្នើសុំសេវា នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌ៧មករា អោយបានឆាប់រហ័សទាន់ចិត្ត ទាន់ពេលវេលា និងមានតម្លាភាព។












Theme images by Radius Images. Powered by Blogger.