អធិការរងស្រុកកៀនស្វាយម្នាក់និងនាយរងប៉ុស្តិ៍នគរបាលដីឥដ្ឋម្នាក់ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា

(ខេត្តកណ្តាល)៖ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានផ្សាយថា មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានទទួលមរណៈភាពចំនួន ០២នាក់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១:៤០នាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខបុរី ហាយធិចចំប៉ាក្បាលកោះ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងរថយន្តម៉ាក Lexus 35 ពណ៌ ស ពាក់ស្លាកលេខ ន.ប០៣៩៣ នឹងរថយន្តម៉ាក Toyota Camry ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។

១.លោកវរសេនីយ៍ទោ ហេង ស៊ីថារ៉ូ អត្តលេខ ៦៩៦០៦ កើតថ្ងៃទី ១៦•០៣•១៩៩២ ឋានៈអធិការរងនគរបាលស្រុកកៀនស្វាយ បច្ចុប្បន្ន សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  ២.លោកអនុសេនីយ៍ទោ ម៉ាន រ៉ាវី អត្តលេខ ៨៨៥៩៩ កើតថ្ងៃទី ១៣•០៧•១៩៩៨ ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បច្ចុប្បន្ន សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។












Theme images by Radius Images. Powered by Blogger.